អាជីវកម្ម
ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក កំពុងធ្វើប្រតិបត្តិការលើគម្រោងធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះរួមមានគម្រោង បុរី អាម៉ូរី ៧មករា និង គម្រោងបុរី អាម៉ូរី សែនសុខ។ ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើការផ្ដល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍគម្រោងអចលនទ្រព្យ។ គម្រោងនីមួយៗរបស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ត្រូវបានប្រតិបត្តិឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉តចត់ និងយ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមស្ថាបត្យករ និងវិស្វករជំនាញ ដែលរួមមានការគូរប្លង់ និងការសាងសង់តាមបច្ចេកទេសទំនើបៗ ប្រើប្រាស់សម្ភារៈមានស្តង់ដារជាច្រើនដែលទទួលស្គាល់ទាំងនៅក្នុងប្រទេស និងទូទាំងសកលលោក។