ប្រវត្តិរបស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក

ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុង ខែមករា ឆ្នាំ២០១៨ ដើម្បីបំពេញតម្រូវការសេវាកម្មដែលមានស្តង់ដារអន្តរជាតិ និងវិជ្ជាជីវៈខ្ពស់ក្នុងវិស័យអចលនទ្រព្យ និងការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

នាពេលបច្ចុប្បន្នក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក កំពុងធ្វើប្រតិបត្តិការលើគម្រោងធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះរួមមានគម្រោង បុរី អាម៉ូរី ៧មករា និង គម្រោងបុរី អាម៉ូរី សែនសុខ។ ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើការផ្ដល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍគម្រោងអចលនទ្រព្យ។ គម្រោងនីមួយៗរបស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ត្រូវបានប្រតិបត្តិឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉តចត់ និងយ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមស្ថាបត្យករ និងវិស្វករជំនាញ ដែលរួមមានការគូរប្លង់ និងការសាងសង់តាមបច្ចេកទេសទំនើបៗ ប្រើប្រាស់សម្ភារៈមានស្តង់ដារជាច្រើនដែលទទួលស្គាល់ទាំងនៅក្នុងប្រទេស និងទូទាំងសកលលោក។ រីឯនិយោជិកទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំ គឺតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្ដល់ជូនបទពិសោធន៍ថ្មីប្លែកទៅដល់អតិថិជនគ្រប់រូប ។

ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសទៅលើការផ្ដល់សេវាកម្ម និងការសាងសង់ ឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ ទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះ សម្រាប់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក យើងខ្ញុំ ភាពជោគជ័យគឺពឹងផ្អែកទៅលើការពេញចិត្តរបស់អតិថិជន និងសមត្ថភាពរបស់និយោជិកក្នុងការបំពេញភារៈកិច្ច។ និយោជិករបស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក សុទ្ធសឹងតែជាអ្នកដែលមានជំនាញច្បាស់លាស់ និងមានគោលដៅរួមដើម្បីលើកស្ទួយ ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ឱ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ទស្សនវិស័យ​

ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាខាងវិស័យអចលនទ្រព្យ ដោយផ្ដល់ជូនអតិថិជននូវបទពិសោធន៍នៃការរស់នៅដ៏អស្ចារ្យ

បេសកកម្ម

លើកស្ទួយកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជាឱ្យប្រកបដោយនិរន្តរភាព តាមរយៈការអភិវឌ្ឍគម្រោងអចលនទ្រព្យ និងការធានាឱ្យបានថាដំណោះស្រាយនីមួយៗអាចផ្ដល់ផលប្រយោជន៍ខ្ពស់ទៅដល់អតិថិជន និងដៃគូសហការ។

តម្លៃ​ស្នូល

ក្រុមហ៊ុនយើងខ្ញុំផ្តោតសំខាន់ទៅលើលទ្ធផល ជំនាញវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តចំពោះតម្រូវការរបស់អតិថិជន ដែលក្នុងនោះរួមមាន ការធ្វើការងារជាក្រុម តម្លាភាព ១០០% ក្នុងការបំពេញភារៈកិច្ចទាំងក្នុង និងក្រៅស្ថាប័នការងារ ព្រមទាំងការបង្កើនសម្ថតភាព និងចំណេះដឹងរបស់បុគ្គលិក។

កត្តាជោគជ័យ

  1. ការសិក្សាយ៉ាងយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតមុននឹងអនុវត្តគម្រោង
  2. មានភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ខាងផ្នែកហិរញ្ញវត្ថុ
  3. មានបទពិសោធន៏ជាច្រើនឆ្នាំនៅក្នុងអាជីវកម្មអចលនទ្រព្យ
  4. សេវាកម្ម និង​ផលិតផលដែលមានតម្លៃសមរម្យ ​និងមាន​គុណភាព​​ខ្ពស់ដែលស្របតាមស្តង់ដាទីផ្សារ​យ៉ាងច្បាស់លាស់៕